អង្គរ​ សិរីមង្គល សូមស្វាគមន៍!

ក្រុងសៀមរាប

ជាទីក្រុងនៃវប្បធម៌ បរិស្ថាន និងអេកូទេសចរណ៍ ដែលប្រជាសហគមន៍រស់នៅពោរពេញដោយស្នាមញញឹមប្រកបដោយភាតរភាព។

ក្រុងអង្គរបេះដូងនៃអាណាចក្រខ្មែរ

យើងខ្ញុំសូមគោរព ដឹងគុណចំពោះបុព្វបុរសដែលបានបន្សល់ស្នាដៃទុកជាកេរដំណែលដល់កូនចៅជំនាន់ក្រោយ។

បច្ចុប្បន្ន ក្រុងសៀមរាបជាទីក្រុងសំខាន់ទី២នៃព្រះរាជាណាចក្រកម្ពុជាហើយកំពុងអភិវឌ្ឍខ្លួនជាទីក្រុងឆ្លាតវៃ(Smart City). 

ដើម្បីចូលរួមបង្កើនសោភណភាពក្រុងសៀមរាបឲ្យកាន់តែមានសម្រស់ស្រស់ត្រកាល សក្កិសមជាទីក្រុងអេកូទេសចរណ៍ យើងខ្ញុំបានសម្រេចចិត្តស្ថាបនា ភូមិឋានបែបសហគមន៍ដំបូងគេនៅទីក្រុងសៀមរាបនេះឡើង។ អង្គរ សិរីមង្គល ជាគម្រោងអភិវឌ្ឍលំនៅឋានធំជាងគេនៅក្នុងក្រុងសៀមរាប ដែលស្ថាបនាឡើងដើម្បីការរស់នៅប្រកបដោយសេចក្ដីសុខសុភមង្គលដែលផុសចេញពីដួងចិត្ត នៃក្ដីស្រឡាញ់។ អង្គរ សិរីមង្គល ភូមិឋាននៃស្នាមញញឹម! ស្រស់ស្រាយ សុវត្ថិភាព សុភមង្គល!

ទិដ្ឋភាពប្លង់មេ The Master Plan Views

ទីតាំងគម្រោង

Scroll to Top