អង្គរ សិរីមង្គល

ស្ថាបនាឡើងដើម្បីការរស់នៅប្រកបដោយសេចក្តីសុខសុភមង្គល ដែលផុសចេញពីដួងចិត្ត នៃក្តីស្រលាញ់។ គ្មាន​សេចក្តី​ស្រលាញ់​ណា​ធំធេង​ជាងក្តីស្រលាញ់ដែលអ្នកម្តាយមានចំពោះកូននោះឡើយ! កណ្ដាល សួនច្បារ ត្រូវបានសាងរូបសំណាកម្តាយលើកកូនបន្លែងលេងពោរពេញដោយស្នាមញញឹមប្រកបដោយក្តីសុខ។

អង្គរ សិរីមង្គល សូមឧទ្ទិសរូបសំណាកនេះជូនចំពោះស្រ្តី គ្រប់រូប អ្នកជាមេ ជាម្តាយ ហើយជាមាតានៃពិភពលោក!

ការចនាសោភណភាព

យើងខ្ញុំយល់ច្បាស់អំពីទំនាក់ទំនងរវាងជីវិត និងធម្មជាតិ! ភូមិឋាន អង្គរ សិរីមង្គល យើងខ្ញុំផ្តោតសំខាន់លើការបង្កើត និងរក្សាភាពបៃតង ហើយស្ថាបនាភូមិឋាន ដែលមានហេដ្ឋារចនាសម្ព័ន្ធល្អ មានសួនលម្ហែកាយ ទីធ្លារសម្រាប់ហាត់កីទ្បា សួនកុមារ និងសួនច្បារ ប្រកបដោយបុប្ផាចម្រុះពណ៌ សក្តិសមជាភូមិឋានប្រកបដោយ ភាពស្រស់ស្រាយ សុវត្ថិភាព និងពោរពេញទៅដោយសុខសុភមង្គល។

បង្កប់នូវអត្តសញ្ញាណ ជាកេរដំណែលជាតិ

ស្ថាបត្យកម្មស្នាដៃកូនខ្មែរ រចនាឡើងដើម្បីរំលឹកគុណបុព្វបុរសខ្មែរដ៏មហិមា។ ក្បាច់​ចម្លាក់​ ដកចាន់ ឬផ្កាចាន់ ដែលសង្កេតឃើញមានឆ្លាក់តាមជញ្ជាំងប្រាសាទបុរាណនានា ជាពិសេសគឺនៅប្រាសាទបន្ទាយស្រី ត្រូវបានរចនាភ្ជាប់នឹងពិដាន គ្រប់គេហដ្ឋានក្នុងភូមិឋាន អង្គរ សិរីមង្គល

យើងខ្ញុំមានមោទកភាព ដែលបានចូលរួមអភិរក្សមរតកសា្នដៃដូនតាខ្មែរយើង។

ភាពស្រស់ស្រាយ

ផ្តោតទៅលើធម្មជាតិពណ៌បៃតង សួនច្បារ ទីធ្លារហាត់កីទ្បា ទីធ្លារសម្រាប់ក្មេងលេង

សុវត្ថិភាព

ផ្តោតទៅលើគុណភាពសំណង់រឹងមាំ មានសន្តិសុខសណ្តាប់ធ្នាប់ល្អ ធានាការរស់នៅប្រកបដោយសុវត្ថិភាព

សុភមង្គល

ប្រជាសហគមន៍មានទំនាក់ទំនងល្អ ការគោរពស្រលាញ់ យោគយល់អធ្យាស្រ័យ ធ្វើឱ្យភូមិឋានប្រកបដោយសុខដុមរមនា
Scroll to Top